ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​តថាគត​នោះ​ឯង​ ​លះបង់​ ​គឺ​បន្ទោបង់​ ​នូវ​វិហឹសា​វិតក្កៈ​ ​ដែល​កើត​ឡើង​ហើយ​ៗ​ ​ធ្វើ​វិហឹសា​វិតក្កៈ​នោះ​ ​មិន​ឲ្យ​សេសសល់​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​អារម្មណ៍​ដ៏​ច្រើន​ ​ដោយ​អា​កា​រណា​ៗ​ ​ចិត្ត​ក៏​បង្អោន​ទៅកាន់​អារម្មណ៍​នោះ​ ​ដោយ​អា​កា​រនោះៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​កាម​វិតក្កៈ​ឲ្យ​ច្រើន​ហើយ​ ​ក៏​ឈ្មោះថា​ ​លះ​បង់​នូវ​នេ​ក្ខម្ម​វិតក្កៈ​ ​បើ​ធ្វើ​នូវ​កាម​វិតក្កៈ​ឲ្យ​ច្រើន​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​នឹង​ឱន​ទៅ​ដើម្បី​កាម​វិតក្កៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ ​(​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​)​ ​នូវ​ព្យាបាទ​វិតក្កៈ​.​.​.​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​វិហឹសា​វិតក្កៈ​ឲ្យ​ច្រើន​ហើយ​ ​ឈ្មោះថា​ ​លះបង់​នូវ​អវិហឹសា​វិតក្កៈ​ ​បើ​ធ្វើ​នូវ​វិហឹសា​វិតក្កៈ​ឲ្យ​ច្រើន​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​នឹង​ឱន​ទៅ​ដើម្បី​វិហឹសា​វិតក្កៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​គង្វាលគោ​ ​រក្សា​គោ​ទាំងឡាយ​ ​ក្នុង​ទី​ចង្អៀត​ ​ដោយ​សំណាប​ក្នុង​សរទ​សម័យ​ ​គឺ​ខែ​ជា​ខាងចុង​ ​នៃ​វស្សានរដូវ​ ​គង្វាលគោ​នោះ​ ​វាយ​គោ​ ​កៀង​ប្រមូល​នូវ​គោ​ទាំងឡាយ​ ​អំពី​ទី​ចង្អៀត​នោះ​ៗ​ ​ដោយ​ដំបង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​គង្វាលគោ​នោះ​ ​ឃើញ​នូវ​ទោស​ ​គឺ​ការ​
ថយ | ទំព័រទី ៤៣០ | បន្ទាប់