សម្លាប់ ការចាប់ចង សេចក្តីវិនាស និងពាក្យតិះដៀល ព្រោះតែគោស៊ីស្រូវរបស់បុគ្គលដទៃនោះជាហេតុ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញនូវទោសដ៏ថោកទាប សៅហ្មង របស់អកុសលធម៌ទាំងឡាយ និងអានិសង្សខាងសេចក្តីផូរផង់ ក្នុងនេក្ខម្មៈ របស់កុសលធម៌ទាំងឡាយ យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតនោះ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតនូវកិលេស មានចិត្តបញ្ជូនទៅ យ៉ាងនេះហើយ នេក្ខម្មវិតក្កៈកើតឡើង តថាគត តែងដឹងច្បាស់ យ៉ាងនេះថា នេក្ខម្មៈវិតក្កៈនេះ កើតឡើង ដល់អាត្មាអញហើយ នេក្ខម្មវិតក្កៈនោះឯង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងទេ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃទេ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនទាំងពីរខាង គឺខ្លួនឯង និងបុគ្គលដទៃទេ ជាវិតក្កៈ ធ្វើបញ្ញាឲ្យចំរើន ជាចំណែក នៃសេចក្តីមិនចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ម្នាលភិក្ខុទាំងឡាយ បើទុកជាតថាគតត្រិះរិះរឿយៗ ពិចារណារឿយៗ នូវនេក្ខម្មវិតក្កៈនោះ អស់មួយរាត្រី តថាគត ក៏មិនបានឃើញភ័យ ព្រោះមាននេក្ខម្មវិតក្កៈនោះជាហេតុទេ។ ម្នាលភិក្ខុទាំងឡាយ បើទុកជាតថាគត ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវនេក្ខម្មវិតក្កៈនោះ អស់១ថ្ងៃ ក៏តថាគត មិនបានឃើញនូវភ័យ ព្រោះមាននេក្ខម្មវិតក្កៈនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ