ឈ្មោះថា លះបង់នូវកាមវិតក្កៈ ហើយធ្វើនេក្ខម្មវិតក្កៈឲ្យចំរើន ចិត្តរបស់ភិក្ខុនោះ រមែងឱនទៅដើម្បីនេក្ខម្មវិតក្កៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវព្យាបាទវិតក្កៈ...។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអវិហឹសាវិតក្កៈឲ្យច្រើនហើយ ឈ្មោះថា លះបង់នូវវិហឹសាវិតក្កៈ ធ្វើអវិហឹសាវិតក្កៈឲ្យចំរើន ចិត្តរបស់ភិក្ខុនោះ រមែងឱនទៅ ដើម្បីអវិហឹសាវិតក្កៈ។ ម្នាលភិក្ខុទាំងឡាយ ដូចគង្វាលគោ រក្សាគោទាំងឡាយ ក្នុងទីទាំងពួង ដែលមាននៅក្នុងស្រុក ក្នុងខែជាខាងចុង នៃគិម្ហរដូវ គង្វាលគោនោះ ទោះចូលទៅកាន់ទីជិតឈើ ឬចូលទៅនៅក្នុងទីវាល គួរធ្វើសតិថា គោទាំងឡាយ មានប្រមាណប៉ុណ្ណេះ សេចក្តីនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរធ្វើសតិថា ធម៌ទាំងឡាយ មានប្រមាណប៉ុណ្ណេះ សេចក្តីនេះ ក៏យ៉ាងនោះដែរ។
[២៥៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាម ដែលតថាគតបានផ្តើមហើយ មិនបន្ធូរបន្ថយឡើយ ទាំងស្មារតី ក៏តថាគតប្រុងមិនឲ្យមានភ្លាត់ កាយសោត ក៏ស្ងប់រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្តមានអារម្មណ៍តែមួយ ម្នាលភិក្ខុទាំងឡាយ លុះតថាគតឯង ស្ងាត់