ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីសោឡសកិច្ចនេះ ទៅទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ វិជ្ជាទី៣នេះហើយ ដែលតថាគត បានត្រាស់ដឹង ក្នុងបច្ឆិមយាមនៃរាត្រី លុះដល់អវិជ្ជាខ្ចាត់បាត់ទៅ វិជ្ជាក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី៣នុ៎ះ ដូច្នោះដែរ។
[២៥៤] ម្នាលភិក្ខុទាំងឡាយ ដូចជាត្រពាំងទំនាបធំ ក្នុងដងព្រៃធំ មានពួកម្រឹគច្រើន ចូលទៅអាស្រ័យនៅនឹងត្រពាំងនោះ បុរសណាមួយ ដែលប្រាថ្នានូវសេចក្តីវិនាស មិនប្រាថ្នានូវប្រយោជន៍ មិនប្រាថ្នានូវសេចក្តីក្សេមដល់ពួកម្រឹគនោះ បុរសនោះ ក៏បិទផ្លូវដែលក្សេម ដែលប្រកបដោយសួស្តី និងគួរដល់សេចក្តីត្រេកអរ ដល់ពួកម្រឹគនោះ ហើយបើកផ្លូវខុស ស្រះសម្រាស់ ចងទុកនូវមេម្រឹគធ្នាក់ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ លុះសម័យខាងក្រោយមក ពួកម្រឹគច្រើននោះឯង ក៏ដល់នូវសេចក្តីវិនាស ស្តួចស្តើងទៅដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុរសណាមួយ ដែលប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីក្សេម ដល់ពួកម្រឹគច្រើននោះ បុរសនោះ ក៏