អ្នកទាំងឡាយ សម្លឹងមើល នូវគល់ឈើទាំងនុ៎ះ នូវសុញ្ញាគារទាំងនុ៎ះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ស្តាយក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ក៏ភិក្ខុទាំងនោះ មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគជាម្ចាស់។
ចប់ ទ្វេធាវិតក្កសូត្រ ទី៩។