តែង​កើតឡើង​ដល់​ភិក្ខុ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​វិតក្ក​សង្ខារ​សណ្ឋាន​ ​គឺ​ហេតុ​ទីតាំង​នៃ​វិតក្កៈ​ទាំងនោះ​ ​កាល​ភិក្ខុ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​វិតក្ក​សង្ខារ​សណ្ឋាន​ ​នៃ​វិតក្កៈ​ទាំងនោះ​ហើយ​ ​អកុសល​វិតក្កៈ​ ​ដ៏​លាមក​ទាំងឡាយ​ណា​ ​ដែល​ប្រកបដោយ​ឆន្ទៈ​ខ្លះ​ ​ប្រកបដោយ​ទោសៈ​ខ្លះ​ ​ប្រកបដោយ​មោហៈ​ខ្លះ​ ​អកុសល​វិតក្កៈ​ទាំងនោះ​ ​នឹង​សាបសូន្យ​ទៅ​ ​នឹង​ដល់​នូវ​សេចក្តី​វិនាស​បាត់បង់​ទៅ​ ​ព្រោះ​លះបង់​នូវ​អកុសល​វិតក្កៈ​ទាំងនោះ​ចេញ​បាន​ហើយ​ ​ទើប​ចិត្ត​ខាងក្នុង​ ​ក៏​តាំងនៅ​ស្ងួតស្ងប់​ស៊ប់សួន​ ​ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ​ ​ជា​ចិត្តនឹង​ ​នៅក្នុង​អារម្មណ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ដើរលឿន​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ហេតុអ្វី​ហ្ន៎​ ​ក៏​អាត្មាអញ​ដើរលឿន​ម្ល៉េះ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ដើរ​ទៅ​សន្សឹម​ៗ​ ​(​លុះ​គិត​ដូច្នេះហើយ​)​ ​បុរស​នោះ​ ​ក៏​ដើរ​ទៅ​សន្សឹម​ៗ​។​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ហេតុអ្វី​ហ្ន៎​ ​ក៏​អាត្មាអញ​ ​ដើ​រស​ន្សឹមៗ​ម្ល៉េះ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ឈរ​ ​ហើយ​បុរស​នោះ​ ​ក៏​ឈរ​។​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ហេតុអ្វី​ហ្ន៎​ ​ក៏​អាត្មាអញ​ ​ឈរ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​អង្គុយ​ ​ហើយ​បុរស​នោះ​ ​ក៏​អង្គុយ​។​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ហេតុអ្វី​ហ្ន៎​ ​ក៏​អាត្មាអញ​ ​អង្គុយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ដេក​ ​ហើយ​បុរស​នោះ​ ​ក៏​ដេក​។​
ថយ | ទំព័រទី ៤៤៧ | បន្ទាប់