ក្រោម អណ្តាតទល់ពិតាន សង្កិន គាប កំដៅនូវអកុសលចិត្ត ដោយកុសលចិត្តហើយ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កៈទាំងនោះ ក៏សាបសូន្យទៅ ដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់អកុសលវិតក្កៈទាំងនោះចេញបានហើយ ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន មានអារម្មណ៍តែមួយ នឹងនៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា ជាអ្នកស្ទាត់ ក្នុងគន្លងនៃវិតក្កបរិយាយទាំងឡាយ ភិក្ខុនោះ (បើ) ប្រាថ្នានូវវិតក្កៈណា នឹងត្រិះរិះនូវវិតក្កៈនោះ (បើ) មិនប្រាថ្នានូវវិតក្កៈណា នឹងមិនត្រិះរិះនូវវិតក្កៈនោះ ហើយផ្តាច់បង់នូវតណ្ហា លះបង់នូវសំយោជនធម៌ ធ្វើនូវព្រះនិព្វានជាទីបំផុតនៃទុក្ខ ព្រោះបានត្រាស់ដឹងដោយចិត្តដ៏ប្រពៃ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ វិតក្កសណ្ឋានសូត្រ ទី១០។
ចប់ សីហនាទវគ្គ ទី២។