ពួកនវកភិក្ខុ នឹងមានគេតិះដៀល ដោយហេតុទី៣ នេះថា ពួកភិក្ខុជាអ្នកប្រព្រឹត្តល្មោភច្រើន ជាអ្នកកាន់ (សាសនា) ធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្តទន់ទាប ជាអ្នកដាក់ធុរៈក្នុងវិវេក។ ម្នាលអាវុសោទាំងឡាយ ពួកនវកភិក្ខុ រមែងមានគេតិះដៀល ដោយហេតុទាំង៣យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ តែពួកសាវ័ក មិនហាត់ធ្វើនូវវិវេក ដោយហេតុទាំង៣យ៉ាងប៉ុណ្ណេះឯង។
[២៥] ម្នាលអាវុសោទាំងឡាយ ចុះព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ទាំងពួកសាវ័ក ក៏សិក្សាតាមនូវវិវេក ដោយហេតុមានប៉ុន្មានយ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័ក ក៏សិក្សាតាមនូវវិវេកផង លះបង់នូវពួកធម៌ ដែលព្រះជាគ្រូ ទ្រង់សំដែងប្រាប់ឲ្យលះបង់ផង មិនជាអ្នកប្រព្រឹត្តល្មោភច្រើនផង មិនកាន់ (សាសនា)ធូរៗផង មិនដាក់ធុរៈក្នុងការប្រព្រឹត្តទន់ទាបផង ជាប្រធានក្នុងវិវេកធម៌ គឺព្រះនិព្វានផង។ ម្នាលអាវុសោ បណ្តាភិក្ខុទាំងនោះ ថេរភិក្ខុទាំងឡាយ រមែងមានអ្នកផងសរសើរដោយហេតុ៣យ៉ាង។