(មជ្ឈិមាបដិបទានោះ) គឺអរិយមគ្គប្រកបដោយអង្គ៨ប្រការនេះឯង ឯអរិយមគ្គប្រកបដោយអង្គ៨ប្រការគឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ការរលឹកត្រូវ១ ការតំកល់ចិត្តត្រូវ១។ ម្នាលអាវុសោទាំងឡាយ មជ្ឈិមាបដិបទានេះឯង ជាសេចក្តីប្រតិបត្ត ធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ បណ្តាធម៌ទាំងនោះ សេចក្តីក្រោធជាបាបធម៌១ ការចងនូវសេចក្តីក្រោធទុក ជាបាបធម៌១...។ លុបគុណគេ ជាបាបធម៌១ វាយឫក្សស្មើ ជាបាបធម៌១...។ សេចក្តីឈ្នានីស ជាបាបធម៌១ សេចក្តីកំណាញ់ ជាបាបធម៌១...។ ការបិទបាំងទោសខ្លួន ជាបាបធម៌១ សេចក្តីអួតអាង ជាបាបធម៌១...។ សេចក្តីរឹងត្អឹង ជាបាបធម៌១ ប្រឡងវាសនា ជាបាបធម៌១...។ មានៈ ជាបាបធម៌១ អតិមានៈ ជាបាបធម៌១...។ សេចក្តីស្រវឹង ជាបាបធម៌១ សេចក្តីធ្វេសប្រហែស ជាបាបធម៌១ សេចក្តីប្រតិបត្តិយ៉ាងកណ្តាល ប្រព្រឹត្តទៅដើម្បីលះបង់ នូវសេចក្តីស្រវឹងផង ដើម្បីលះបង់នូវសេចក្តីធ្វេសប្រហែសផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តី