ភយភេរវសូត្រ ទី៤
[២៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ជាណុស្សោណិព្រាហ្មណ៍ ចូលសំដៅទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។
[២៨] លុះ ជាណុស្សោណិ ព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន កុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះ ហើយចូលកាន់ផ្នួសដោយសទ្ធា ចំពោះព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ទ្រង់ណែនាំកុលបុត្រទាំងនោះ ព្រះគោតមដ៏ចំរើន ទ្រង់មានឧបការៈច្រើន ដល់កុលបុត្រ