បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវការប្រាសចាកសេចក្តីព្រឺព្រួចរោមនុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤០] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណព្រាហ្មណ៍ណាមួយ ដែលត្រូវការចង់បានលាភសក្ការៈ(១) និងសេចក្តីសរសើរ(២) សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅអកុសលធម៌ ដែលគួរភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលត្រូវការចង់បានលាភសក្ការៈ និងសេចក្តីសរសើរនោះឯង។ ឯតថាគត នឹងត្រូវការចង់បានលាភសក្ការៈ និងសេចក្តីសរសើរ សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកមានសេចក្តីប្រាថ្នាតិច។ ព្រះអរិយៈទាំងឡាយណា ដែលមានសេចក្តីប្រាថ្នាតិច សេពនូវ

(១) ត្រង់ដែលថា លាភៈ និងសក្ការៈ គឺបានដល់បច្ច័យទាំង៤ មានចីវរប្បច្ច័យជាដើម ឬបានដល់របស់ផ្សេងៗ មានសំពត់អាវជាដើម។ សក្ការៈ បានដល់បច្ច័យ និងរបស់ទាំងអស់នោះ ដែលគេតាក់តែងធ្វើឲ្យល្អវិសេស គួរជារបស់មានដំឡៃ។ (២) ត្រង់ដែលថាសរសើរ គឺនិយាយសរសើរគុណ។ អដ្ឋកថា។