តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​តែង​ហៅ​អកុសលធម៌​ ​ដែល​គួរ​ភ័យ​ ​គួរខ្លាច​ ​ព្រោះ​ហេតុ​នៃ​ទោស​របស់​ខ្លួន​ ​ដែល​មានចិត្ត​មិន​តំ​កល់​មាំ​ ​និង​ចិត្ត​វិលវល់​នោះ​ឯង​។​ ​ឯត​ថា​គត​ ​នឹង​មានចិត្ត​មិន​តំ​កល់​មាំ​ ​មានចិត្ត​វិលវល់​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​ដូច្នោះ​ក៏ទេ​ ​តថាគត​ ​ជា​អ្នកមាន​សមាធិ​បរិបូណ៌​។​ ​ព្រះ​អរិយៈ​ទាំងឡាយ​ណា​ ​ដែល​មាន​សមាធិ​បរិបូណ៌​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​បណ្តា​ព្រះ​អរិយៈ​ទាំងនោះ​ ​តថាគត​ ​ក៏​ជា​ព្រះ​អរិយៈ​មួយ​ដែរ​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​បាន​ពិចារណា​ឃើញ​សមាធិ​សម្បទា​នុ៎ះ​ ​ក្នុង​ខ្លួន​ហើយ​ ​ទើបដល់​នូវ​សួស្តី​ដោយ​ច្រើន​ ​គួរ​នឹង​នៅក្នុង​ព្រៃ​បាន​។​
 [​៤៤​]​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ជា​អ្នក​អប្ប​ឥត​ប្រាជ្ញា​ ​ល្ងង់​លេលា​ ​សេព​នូវ​សេនាសនៈ​ស្ងាត់​ ​តាំងនៅ​ក្នុង​ព្រៃ​ជិត​ ​និង​ព្រៃ​ឆ្ងាយ​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​តែង​ហៅ​អកុសលធម៌​ ​ដែល​គួរ​ភ័យ​ ​គួរខ្លាច​ ​ព្រោះ​ហេតុ​នៃ​ទោស​របស់​ខ្លួន​ ​ដែល​អប្ប​ឥត​ប្រាជ្ញា​ ​ល្ងង់​លេលា​នោះ​ឯង​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់