ឯតថាគត នឹងជាអ្នកអប្បឥតប្រាជ្ញា ល្ងង់លេលា សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ ដូច្នោះក៏ទេ តថាគត ជាអ្នកបរិបូណ៌ដោយប្រាជ្ញា។ ព្រះអរិយៈទាំងឡាយណា ដែលបរិបូណ៌ដោយប្រាជ្ញា សេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ បញ្ញាសម្បទានុ៎ះ ក្នុងខ្លួនហើយ ទើបដល់នូវសួស្តីដោយច្រើន គួរនឹងនៅក្នុងព្រៃបាន។
[៤៥] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា រាត្រីទាំងឡាយ ដែលគេដឹងច្បាស់ ដែលគេកំណត់ដឹងថាជា តិថីទី១៤ ទី១៥ ទី៨នៃបក្ខ បើដូច្នោះ អាត្មាអញ គួរនៅក្នុងអារាមចេតិយ វនចេតិយ រុក្ខចេតិយទាំងឡាយ ដែលគួរភ័យ គួរភ្លឹក គួរឲ្យព្រឺព្រួចរោម
ចប់ បរិយាយ១៦។