[​៤៦​]​ ​ម្នាល​ព្រាហ្មណ៍​ ​មាន​សមណព្រាហ្មណ៍១ពួក​ ​សំគាល់​យប់​ ​ថា​ជា​ថ្ងៃ​ ​សំគាល់​ថ្ងៃ​ ​ថា​ជា​យប់​ ​តថាគត​ពោល​ថា​ ​ការ​សំគាល់​នេះ​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ជា​ការ​នៅ​វង្វេង​ ​ភាន់ស្មារតី​នៅឡើយ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ចំណែកខាង​តថាគត​ ​ដឹង​ច្បាស់​នូវ​យប់​ ​ថា​ជា​យប់​មែន​ ​ដឹង​ច្បាស់​នូវ​ថ្ងៃ​ ​ថា​ជា​ថ្ងៃ​មែន​។​ ​ម្នាល​ព្រាហ្មណ៍​ ​ដំណើរ​នោះ​ ​មាន​ទំនង​គួរឲ្យ​អ្នកផង​និយាយ​ថា​ ​សត្វ​ដែល​មាន​សភាព​មិន​វង្វេង​ ​កើត​ហើយ​ក្នុង​លោក​ ​ដើម្បី​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ដំណើរ​នោះ​ ​មាន​ទំនង​គួរឲ្យ​អ្នកផង​និយាយ​ឲ្យ​តថាគត​ថា​ ​សត្វ​ដែល​មាន​សភាព​មិន​វង្វេង​ ​កើតឡើង​ហើយ​ក្នុង​លោក​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​
 [​៤៧​]​ ​ម្នាល​ព្រាហ្មណ៍​ ​តថាគត​ ​បាន​ផ្តើម​សេចក្តី​ព្យាយាម​ ​មិន​បន្ធូរបន្ថយ​ឡើយ​ ​ទាំង​ស្មារតី​ ​តថាគត​ក៏​ប្រុងប្រយ័ត្ន​ ​មិន​ឲ្យ​មាន​ភ្លាត់​ ​កាយ​សោត​ ​ក៏​ស្ងប់​រម្ងាប់​ ​មិន​ក្រវល់ក្រវាយ​ ​ចិត្ត​ក៏​នឹង​ល្អ​ ​ជា​ចិត្ត​
ថយ | ទំព័រទី ៦៩ | បន្ទាប់