បុថុជ្ជន សំគាល់នូវវិញ្ញាណញ្ចាយតនព្រហ្ម ថាជាវិញ្ញាណញ្ចាយតនព្រហ្មពិត លុះសំគាល់នូវវិញ្ញាណញ្ចាយតនព្រហ្ម ថាជាវិញ្ញាណញ្ចាយតនព្រហ្មពិតហើយ ក៏រាប់អាននូវវិញ្ញាណញ្ចាយតនព្រហ្ម រាប់អានក្នុងវិញ្ញាណញ្ចាយតនព្រហ្ម រាប់អានថា វិញ្ញាណញ្ចាយតនព្រហ្មពិត រាប់អានថា វិញ្ញាណញ្ចាយតនព្រហ្ម ជារបស់អញ ត្រេកអរនឹងវិញ្ញាណញ្ចាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរវិញ្ញាណញ្ចាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវអាកិញ្ចញ្ញាយតនព្រហ្ម ថាជាអាកិញ្ចញ្ញាយតនព្រហ្មពិត លុះសំគាល់នូវអាកិញ្ចញ្ញាយតនព្រហ្ម ថាជាអាកិញ្ចញ្ញាយតនព្រហ្មពិតហើយ ក៏រាប់អាននូវអាកិញ្ចញ្ញាយតនព្រហ្ម រាប់អានក្នុងអាកិញ្ចញ្ញាយតនព្រហ្ម រាប់អានថា អាកិញ្ចញ្ញាយតនព្រហ្មពិត រាប់អានថា អាកិញ្ចញ្ញាយតនព្រហ្មជារបស់អញ ត្រេកអរនឹងអាកិញ្ចញ្ញាយតនព្រហ្ម។ ដំណើរនោះ ព្រោះហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអាកិញ្ចញ្ញាយតនព្រហ្មនោះមិនបាន។ បុថុជ្ជន សំគាល់នូវនេវសញ្ញានាសញ្ញាយតនព្រហ្ម ថាជានេវសញ្ញានាសញ្ញាយតនព្រហ្មពិត លុះសំគាល់នូវនេវសញ្ញានាសញ្ញាយតនព្រហ្មពិតហើយ ក៏រាប់អាននូវនេវសញ្ញានាសញ្ញាយតនព្រហ្ម រាប់អានក្នុងនេវសញ្ញានាសញ្ញាយតនព្រហ្ម