មានអារម្មណ៍មូលតែមួយ។ ម្នាលព្រាហ្មណ៍ តថាគតឯង លុះប្រាកដជាស្ងាត់ចាកកាមទាំងឡាយ ប្រាកដជាស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសលហើយ ក៏ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ លុះរម្ងាប់វិតក្កៈ វិចារៈហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាងក្នុង ក៏ញុំាងចិត្តជាសមាធិ ឲ្យចំរើនឡើង គ្មានវិតក្កៈ វិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ លុះលះបង់បីតិចេញហើយ តថាគត ជាបុគ្គលព្រងើយ មានសតិ និងសេចក្តីដឹងច្បាស់ តថាគត សោយសុខ ដោយនាមកាយផង អរិយបុគ្គលទាំងឡាយ តែងសំដែងនូវបុគ្គល ដែលបានតតិយជ្ឈាននោះណា ថាជាបុគ្គលមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ តថាគត ក៏បានដល់នូវតតិយជ្ឈាននោះហើយ ព្រោះលះបង់ នូវសេចក្តីសុខផង ព្រោះលះបង់ នូវសេចក្តីទុក្ខផង ព្រោះរំលត់ នូវសោមនស្ស និងទោមនស្សអំពីមុនផង តថាគត បានចូលដល់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏ស្អាត ដោយឧបេក្ខា។