[៥១] ម្នាលព្រាហ្មណ៍ ឯសមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា ថ្ងៃនេះឯង ព្រះសមណគោតម ប្រហែលជាមិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈទេដឹង ព្រោះហេតុនោះ បានជាលោកសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ។ ម្នាលព្រាហ្មណ៍ ដំណើរនុ៎ះ អ្នកកុំគប្បីឃើញយ៉ាងនេះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញនូវអំណាចនៃប្រយោជន៍២ប្រការ គឺពិចារណាឃើញនូវការនៅជាសុខ ក្នុងបច្ចុប្បន្ន ចំពោះខ្លួន១ អនុគ្រោះ ដល់ប្រជុំជន មានក្នុងខាងក្រោយ១ បានជាសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ។
[៥២] ជាណុស្សោណិព្រាហ្មណ៍ ក្រាបបង្គំទូលថា ឱហ្ន៎ ព្រះគោតមដ៏ចំរើន ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់ប្រជុំជនខាងក្រោយមែន ព្រោះព្រះអង្គបានជាព្រះអរហន្ត សម្មាសម្ពុទ្ធហើយ។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់