[៥៥] កាលបើព្រះសារីបុត្រ មានថេរវាចាយ៉ាងនេះហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានពោលពាក្យនេះ នឹងព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោសារីបុត្រ ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាមានបុគ្គល ដែលមានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គលម្នាក់ ប្រាកដថាជាបុរសថោកទាប បុគ្គលម្នាក់ទៀត ប្រាកដថាជាបុរសប្រសើរវិញ ម្នាលអាវុសោសារីបុត្រ ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាមានបុគ្គល ដែលមិនមានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គលម្នាក់ ប្រាកដថាជាបុរសថោកទាប បុគ្គលម្នាក់ (ទៀត) ប្រាកដថាជាបុរសប្រសើរវិញ។ ព្រះសារីបុត្រ មានថេរវាចាថា ម្នាលអាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែមិនដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គលនោះ នឹងមិនញុំាងឆន្ទៈឲ្យកើតឡើង មិនសង្វាត មិនប្រារព្ធព្យាយាម ដើម្បីលះបង់នូវអង្គណៈនោះចេញ។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំងរាគៈ ទោសៈ មោហៈ អង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ ដូចភាជន៍សំរិទ្ធ ដែលគេទើបយកមកអំពីផ្សារ