អង្គណៈនេះ ក៏ត្រឡប់ទៅជាមានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គលនោះ មិនបានធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត លុះមិនធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងមិនតាមកំចាត់ចិត្តបានឡើយ។ បុគ្គលនោះ មុខជាមិនមានរាៈ ទោសៈ មោហៈ មិនមានអង្គណៈ មានចិត្តមិនសៅហ្មង ហើយធ្វើនូវមរណកាលទៅ។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេនាំយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍ដ៏បរិសុទ្ធ ផូរផង់ បុគ្គលជាម្ចាស់ទាំងឡាយ បានប្រើប្រាស់នូវភាជន៍នោះផង បានដុសខាត់ផង ថែមទាំងមិនទុកភាជន៍នោះ ក្នុងផ្លូវធូលីផង ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ លុះសម័យខាងក្រោយមក ទៅជាភាជន៍ដ៏បរិសុទ្ធ ផូរផង់ ក្រៃលែងដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រមានថេរវាចាតទៅទៀតថា ម្នាលអាវុសោ បុគ្គលណា មិនមានអង្គណៈ ដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ មុខជាបុគ្គលនោះ មិនបានធ្វើទុកក្នុងចិត្ត ចំពោះសុភនិមិត្ត លុះមិនធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងមិនតាមកំចាត់ចិត្ត ក៏ដូច្នោះដែរ។ បុគ្គលនោះ មុខជាមិនមានរាគៈ ទោសៈ មោហៈ