មិនមានអង្គណៈ មិនមានចិត្តសៅហ្មង ធ្វើមរណកាលទៅ។ ម្នាលអាវុសោមោគ្គល្លាន ហេតុបច្ច័យនេះឯង ដែលនាំឲ្យមានបុគ្គល មានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គលពួកមួយ ប្រាកដថាជាបុរសថោកទាប បុគ្គលពួកមួយទៀត ប្រាកដថាជាបុរសប្រសើរ ម្នាលអាវុសោមោគ្គល្លាន ហេតុបច្ច័យនេះឯង ដែលនាំឲ្យមានបុគ្គល ដែលមិនមានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គលពួកមួយ ប្រាកដថាជាបុរសថោកទាប បុគ្គលពួកមួយទៀត ប្រាកដថាជាបុរសប្រសើរ។
[៥៦] ព្រះមហាមោគ្គល្លានដ៏មានអាយុ សួរថា ម្នាលអាវុសោ ពាក្យដែលលោកហៅថា អង្គណៈ អង្គណៈ ដូច្នេះ ម្នាលអាវុសោ ចុះពាក្យថា អង្គណៈ នេះ ជាឈ្មោះនៃវត្ថុអ្វី។ ព្រះសារីបុត្រឆ្លើយថា ម្នាលអាវុសោ ពាក្យថា អង្គណៈ នេះ ជាឈ្មោះនៃអកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចនៃសេចក្តីប្រាថ្នា។
[៥៧] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ ត្រូវអាបត្តិមែនហើយ តែពួកភិក្ខុ មិនដឹងថា អាត្មាអញត្រូវអាបត្តិទេ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា ពួក