ក៏​រាប់អាន​នូវ​មុ​តៈ​ ​រាប់អាន​ក្នុង​មុ​តៈ​ ​រាប់អាន​ថា​ ​មុ​តៈ​ ​ពិត​ ​រាប់អាន​ថា​ ​មុ​តៈ​ ​ជា​របស់​អញ​ ​ត្រេកអរ​នឹង​មុ​តៈ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​មុ​តៈ​នោះ​មិនបាន​។​ ​បុថុជ្ជន​សំគាល់​នូវ​វិញ្ញា​តៈ​(​១​)​ ​ថា​ជា​វិញ្ញា​តៈ​ពិត​ ​លុះ​សំគាល់​នូវ​វិញ្ញា​តៈ​ ​ថា​ជា​វិញ្ញា​តៈ​ពិតហើយ​ ​ក៏​រាប់អាន​នូវ​វិញ្ញា​តៈ​ ​រាប់អាន​ក្នុង​វិញ្ញា​តៈ​ ​រាប់អាន​ថា​ ​វិញ្ញា​តៈ​ពិត​ ​រាប់អាន​ថា​ ​វិញ្ញា​តៈ​ជា​របស់​អញ​ ​ត្រេកអរ​នឹង​វិញ្ញា​តៈ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​វិញ្ញា​តៈ​នោះ​មិនបាន​។​ ​បុថុជ្ជន​សំគាល់​នូវ​របស់​ដូចគ្នា​(​២​)​ ​ថា​ជា​របស់​ដូចគ្នា​ពិត​ ​លុះ​សំគាល់​នូវ​របស់​ដូចគ្នា​ ​ថា​ជា​របស់​ដូចគ្នា​ពិតហើយ​ ​ក៏​រាប់អាន​ ​នូវ​របស់​ដូចគ្នា​ ​រាប់អាន​ក្នុង​របស់​ដូចគ្នា​ ​រាប់អាន​ថា​ ​របស់​ដូចគ្នា​ពិត​ ​រាប់អាន​ថា​ ​របស់​ដូចគ្នា​ ​ជា​របស់​អញ​ ​ត្រេកអរ​នឹង​របស់​ដូចគ្នា​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​
​(​១​)​ ​វិញ្ញាត​សព្ទ​ក្នុង​ទីនេះ​ ​ជា​ឈ្មោះ​អាយតនៈ​ទាំង៧​ ​គឺ​ចក្ខុ​ ​សោត​ ​ឃាន​ ​ជីវ្ហា​ ​កាយ​ ​មន​ ​និង​ធម្មាយតនៈ​។​ ​(​២​)​ ​របស់​ដូចគ្នា​ ​បាន​ដល់​ខន្ធ​ទាំង៤​ ​គឺ​វេទនា​ ​សញ្ញា​ ​សង្ខារ​វិញ្ញាណ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៩ | បន្ទាប់