មិនគប្បីបានអនុមោទនា ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ភិក្ខុឯទៀតឆាន់ហើយ គប្បីអនុមោទនា ក្នុងរោងភត្ត ភិក្ខុនោះឆាន់ហើយ មិនគប្បីបានអនុមោទនា ក្នុងរោងភត្តឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀតឆាន់ហើយ បានអនុមោទនា ក្នុងរោងភត្ត អាត្មាអញឆាន់ហើយ មិនបានអនុមោទនា ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរណាក្តី ទាំងពីរនេះឯង ឈ្មោះថា អង្គណៈដែរ។
[៦៤] ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញគប្បីសំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម ភិក្ខុឯទៀត មិនគប្បីសំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាមឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ភិក្ខុឯទៀត សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម ភិក្ខុនោះ មិនគប្បី