ខឹង​ ​មិន​ត្រេកអរ​ ​ដោយហេតុ​ដូច្នេះ​ថា​ ​ភិក្ខុ​ឯទៀត​បាន​សំដែងធម៌​ ​ដល់​ពួក​ឧបាសិកា​ ​ដែល​មកកាន់​អារាម​ ​អាត្មាអញ​ ​មិនបាន​សំដែងធម៌​ ​ដល់​ពួក​ឧបាសិកា​ ​ដែល​មកកាន់​អារាម​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ខឹង​ណា​ក្តី​ ​សេចក្តី​មិន​ត្រេកអរ​ណា​ក្តី​ ​ទាំងពីរ​នេះឯង​ ​ឈ្មោះថា​ ​អង្គណៈ​ដែរ​។​
 [​៦៦​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​ពួក​ភិក្ខុ​គប្បី​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​អាត្មាអញ​ ​ពួក​ភិក្ខុ​មិន​គប្បី​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ភិក្ខុ​ឯទៀត​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​ពួក​ភិក្ខុ​គប្បី​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ភិក្ខុ​ឯទៀត​ ​ពួក​ភិក្ខុ​ ​មិន​គប្បី​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន
ថយ | ទំព័រទី ៩២ | បន្ទាប់