បូជា​ភិក្ខុ​នោះ​ឡើយ​។​ ​ភិក្ខុ​នោះ​ ​ខឹង​ ​មិន​ត្រេកអរ​ ​ដោយហេតុ​ដូច្នេះ​ថា​ ​ពួក​ភិក្ខុ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ភិក្ខុ​ឯទៀត​ ​ពួក​ភិក្ខុ​មិន​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​អាត្មាអញ​។​ ​ម្នាល​អាវុសោ​ ​សេចក្តី​ខឹង​ណា​ក្តី​ ​សេចក្តី​មិន​ត្រេកអរ​ណា​ក្តី​ ​ទាំងពីរ​នេះឯង​ ​ឈ្មោះថា​ ​អង្គណៈ​ដែរ​។​
 [​៦៧​]​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​សេចក្តី​ប្រាថ្នា​ ​កើតឡើង​ដល់​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​ពួក​ភិក្ខុ​នេះ​។​បេ​។​ ​ពួក​ឧបាសក​។​បេ​។​ ​ពួក​ឧបាសិកា​ ​គប្បី​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​អាត្មាអញ​ ​ពួក​ឧបាសិកា​ ​មិន​គប្បី​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ភិក្ខុ​ឯទៀត​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ហេតុនេះ​ ​តែង​មាន​ជា​ប្រាកដ​ ​ត្រង់ថា​ ​ពួក​ឧបាសិកា​ ​គប្បី​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ភិក្ខុ​ឯទៀត​ ​ពួក​ឧបាសិកា​ ​មិន​គប្បី​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​ខឹង​ ​មិន​ត្រេកអរ​ ​ដោយហេតុ​ដូច្នេះ​ថា​ ​ពួក​ឧបាសិកា​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​តែ​ភិក្ខុ​ឯទៀត​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់