[៧០] ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នាទាំងនេះ ភិក្ខុណានីមួយ មិនលះបង់ចោលហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ បើទុកជាភិក្ខុនោះ ប្រព្រឹត្តអារញ្ញកធុតង្គ មានសេនាសនៈស្ងាត់ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សបទានចារិកធុតង្គ បំសុកូលិកធុតង្គ ទ្រទ្រង់ចីវរសៅហ្មង ក៏គង់តែពួកសព្រហ្មចារី មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាភិក្ខុនោះឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាចសេចក្តីប្រាថ្នាទាំងនោះ លោកមានអាយុនោះ មិនលះបង់ចោល អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍បរិសុទ្ធ ផូរផង់។ បុគ្គលជាម្ចាស់ទាំងឡាយ យកសាកសពពស់ ឬសាកសពឆ្កែ ឬសាកសពមនុស្ស ដាក់ពេញក្នុងភាជន៍នោះ ហើយគ្របដោយភាជន៍សំរិទ្ធដទៃ ហើយដើរទៅក្នុងចន្លោះផ្សារ។ អ្នកផងឃើញភាជន៍នោះហើយ និយាយយ៉ាង