ជំទង់ ឬកំឡោះ កំពុងចូលចិត្តនឹងការប្រដាប់កាយ កក់សីសៈរួចហើយ បាននូវកម្រងផ្កាឧប្បល ឬកម្រងផ្កាម្លិះ និងកម្រងផ្ការំដួល ក៏ទទួលយកដោយដៃទាំងពីរ ហើយតម្កល់លើសិរសា ជាអវយវៈដ៏ខ្ពង់ខ្ពស់ ម្នាលអាវុសោ ពួកកុលបុត្រណា មានសទ្ធា ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស មិនមែនជាអ្នកអួតអាង មិនមានមាយា មិនមែនជាអ្នកបោកប្រាស មិនមានចិត្តរាយមាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដីផ្តេសផ្តាស គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក មានការក្រឡេកមើល ក្នុងសមណៈធម៌ មានសេចក្តីគោរពក្លៀវក្លា ក្នុងសិក្ខា ជាអ្នកមិនល្មោភ មិនប្រព្រឹត្តធូរ ជាអ្នកដាក់ធុរៈចោល ក្នុងការប្រព្រឹត្តជ្រោកជ្រាក ជាប្រធានក្នុងវិវេកធម៌ មានព្យាយាមតឹង មានចិត្តបញ្ជូនទៅកាន់ (ព្រះនិព្វាន) មានសតិខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានសមាធិ មានចិត្តនឹង នៅក្នុងអារម្មណ៍តែមួយ ជាអ្នកមានប្រាជ្ញា មិនមែនជាមនុស្សខ្លៅ កុលបុត្រទាំងនោះ បានស្តាប់ធម្មបរិយាយនេះ របស់ព្រះសារីបុត្រ