[​៨១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​វិមោក្ខធម៌​ដ៏​ស្ងប់​រម្ងាប់​ទាំងឡាយ​ណា​ ​ជា​អរូបជ្ឈាន​ ​កន្លង​ហួស​នូវ​រូបាវចរ​ជ្ឈាន​ ​សូមឲ្យ​អាត្មាអញ​ ​បាន​នូវ​វិមោក្ខធម៌​ទាំងនោះ​ ​ដោយ​នាមកាយ​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​។​បេ​។​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
 [​៨២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​ជា​សោតាបន្ន​បុគ្គល​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជន​ធម៌៣ប្រការ​ ​មាន​កិរិយា​មិន​ធ្លាក់ចុះ​ជា​ធម្មតា​ ​ជា​បុគ្គល​ទៀងទាត់​ ​មាន​កិរិយា​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ខាងមុខ​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​។​បេ​។​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ប្រាថ្នា​ថា​ ​សូមឲ្យ​អាត្មាអញ​ ​បាន​ជាស​ក​ទា​គាមិ​បុគ្គល​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជន​ធម៌​ទាំងឡាយ​ ​៣ប្រការ​ ​ព្រោះ​រាគៈ​ ​ទោសៈ​ ​មោហៈ​ស្រាលស្តើង​ ​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ដូច្នេះ​ ​គួរ​ធ្វើ​សីល​ឲ្យ​បរិបូណ៌​ ​ប្រក​បរឿយៗ​ ​នូវ​ការ​រម្ងាប់ចិត្ត​ព្ធដ៏​ខាងក្នុង​ ​មាន​ឈាន​មិនបាន​សាបសូន្យ​ ​ប្រកបដោយ​វិបស្សនា​ ​ចំរើន​នូវ​សុញ្ញាគារ​ស្ថាន​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់