ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​វត្ថុ​ទាំងពួង​នោះ​មិនបាន​។​ ​បុថុជ្ជន​សំគាល់​នូវ​និព្វាន​(​១​)​ ​ថា​ជា​និព្វាន​ពិត​ ​លុះ​សំគាល់​នូវ​និព្វាន​ ​ថា​ជា​និព្វាន​ពិតហើយ​ ​ក៏​រាប់អាន​នូវ​និព្វាន​ ​រាប់អាន​ក្នុង​និព្វាន​ ​រាប់អាន​ថា​ ​និព្វាន​ពិត​ ​រាប់អាន​ថា​ ​និព្វាន​ជា​របស់​អញ​ ​ត្រេកអរ​នឹង​និព្វាន​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​បុថុជ្ជន​នោះ​ ​កំណត់​នូវ​ដំណើរ​និព្វាន​នោះ​មិនបាន​។​ ​

​ចប់​ ​នយ​ភូមិ​បរិច្ឆេទ​ ​ទី១​ ​ដោយអំណាច​បុថុជ្ជន​។​


 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ជា​សេ​ខ​បុគ្គល​ ​មិនទាន់​បានសម្រេច​អរហត្ត​ ​កំពុង​ប្រាថ្នា​នូវ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ ​(​អរហត្ត​ដ៏​ប្រសើរ​)​។​ ​ភិក្ខុ​នោះ​ឯង​ ​ដឹង​ច្បាស់​នូវ​ផែនដី​ ​ថា​ជា​ផែនដី​ពិត​ ​លុះ​ដឹង​ច្បាស់​នូវ​ផែនដី​ ​ថា​ជា​ផែនដី​ពិតហើយ​ ​ក៏​មិនរាប់​អាន​នូវ​ផែនដី​ ​មិនរាប់​អាន​ក្នុង​ផែនដី​ ​មិនរាប់​អានថា​ជា​ផែនដី​ពិត​ ​មិនរាប់​អានថា​ ​ផែនដី​ជា​របស់​អញ​ ​មិន​ត្រេកអរ​នឹង​ផែនដី​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​តថាគត​ពោល​ថា​ ​ព្រោះ​ភិក្ខុ​ជា​សេក្ខ​នោះ​ ​គប្បី​កំណត់​នូវ​ដំណើរ​នៃ​ផែនដី​នោះ​បាន
​(​១​)​ ​និព្វាន​សព្ទ​ក្នុង​ទីនេះ​ ​ជា​ឈ្មោះ​សេចក្តី​សុខ​ ​របស់​អត្តា​ ​(​ខ្លួន​)​ ​ដែល​បរិបូណ៌​ ​គ្រប់គ្រាន់​ដោយ​កាមគុណ៥​ ​គឺ​ ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វ​ ​ហៅថា​ ​បរម​ទិដ្ឋធម្ម​និព្វាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១១ | បន្ទាប់