ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​សំពត់​នោះ​ស្អាត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ចិត្ត​មិន​សៅហ្មង​ហើយ​ ​សុគតិ​នឹង​មាន​ប្រាកដ​ ​ដូចសេចក្តី​ឧបមា​នោះ​ដែរ​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ឧបក្កិលេស​ ​គឺ​សេចក្តី​សៅហ្មង​នៃ​ចិត្ត​ ​តើ​ដូចម្តេច​។​ ​គឺ​អភិជ្ឈា​វិសម​លោភៈ​(​១​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​ព្យាបាទ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​កោ​ធៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​ឧបនាហៈ​ ​(​ការ​ចងកំហឹង​ទុក​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​មក្ខៈ​ ​(​ការ​លុបគុណ​របស់​លោកអ្នក​មានគុណ​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​ប​ឡា​សៈ​ ​(​ការ​កាន់​យក​ឫក​ប្រៀបផ្ទឹម​ ​ឬ​ប្រណាំង​វាសនា​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​ឥស្សា​ ​(​សេចក្តី​ច្រណែន​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​មច្ឆរិយៈ​ ​(​សេចក្តី​កំណាញ់​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​មាយា​ ​(​ការប្រព្រឹត្តិ​លាក់ពុត​ ​បិទបាំង​ទោស​)​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត១​ ​សា​ឋេយ្យៈ​(​២​)​ ​
​(​១​)​ ​សេចក្តី​ត្រេកត្រអាល​ក្នុង​ទ្រព្យរបស់​ខ្លួន​ ​ហៅថា​ ​អភិជ្ឈា​ ​សេចក្តី​ត្រេកអរ​ក្នុង​ទ្រព្យរបស់​អ្នកដទៃ​ ​ហៅថា​ ​វិសម​លោភៈ​ ​មួយទៀត​ថា​ ​សេចក្តី​ត្រេកត្រអាល​ក្នុង​ទ្រព្យរបស់​ខ្លួន​ក្តី​ ​របស់​អ្នកដទៃ​ក្តី​ ​ក្នុង​ទី​ដែល​គួរ​ ​ហៅថា​ ​អភិជ្ឈា​ ​សេចក្តី​ត្រេកអរ​ក្នុង​ទ្រព្យរបស់​ខ្លួន​ក្តី​ ​របស់​អ្នកដទៃ​ក្តី​ ​ក្នុង​ទី​ដែល​មិន​គួរ​ ​ហៅថា​ ​វិសម​លោភៈ​។​ ​(​២​)​ ​សា​ឋេយ្យៈ​ ​ប្រែថា​ការ​អួតអាង​ ​ឬ​អែបអប​ ​នេះ​ជា​អំពើ​ពុតត្បុត​ ​របស់​បុគ្គល​ជា​អ្នក​ឡែបឡប​ ​អួត​គុណ​វិជ្ជា​ដែល​មិន​មាន​ក្នុង​ខ្លួន​ ​ធ្វើ​អាការ​មិន​ឲ្យ​ខុស​នឹង​អ្នកណា​ ​មាន​អាការ​ដូច​ត្រី​អានន្ទ​មច្ឆៈ​ ​ឃើញ​ពួក​ត្រី​មក​ ​ក៏​បង្ហាញ​កន្ទុយ​ ​ថា​យើង​ជា​ត្រី​ដូចគ្នា​ ​ឃើញ​ពួក​ពស់​មក​ ​ក៏​បង្ហាញ​ក្បាល​ ​ថា​យើង​ជា​ពស់​ដូចគ្នា​ ​តែ​ក្នុង​អដ្ឋកថា​ ​ព្រះអភិធម្ម​ថា​ ​បុគ្គល​ដែល​ប្រកបដោយ​សា​ឋេយ្យៈ​ ​មាន​ភាព​ដូច​សត្វ​ម្យ៉ាង​ ​មើល​អំពី​ខាងឆ្វេង​ ​ដូចជា​សត្វ​ជ្រូក​ ​មើល​អំពី​ខាងស្តាំ​ ​ដូច​សត្វ​ពពែ​ ​ស្តាប់​សំឡេង​ ​ដូច​សំឡេង​ចៀម​ ​មើលទៅ​ស្នែង​ ​ដូច​គោ​ចាស់​។​
ថយ | ទំព័រទី ១១៦ | បន្ទាប់