ដូច្នេះហើយ​ ​ក៏​រមែង​លះ​កោ​ធៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​ឧបនាហៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​ឧបនាហៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​មក្ខៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​នូវ​មក្ខៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​ប​ឡា​សៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​នូវ​ប​ឡា​សៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​ឥស្សា​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​ឥស្សា​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​មច្ឆរិយៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​នូវ​មច្ឆរិយៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​មាយា​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​មាយា​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​សា​ថេយ្យៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​សា​ថេយ្យៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​ថម្ភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​ថម្ភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​សា​រម្ភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង​លះ​សា​រម្ភៈ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ចេញ​បាន​។​ ​លុះ​ដឹង​ច្បាស់​ថា​ ​មានះ​ ​ជា​ឧបក្កិលេស​នៃ​ចិត្ត​ដូច្នេះហើយ​ ​ក៏​រមែង
ថយ | ទំព័រទី ១១៨ | បន្ទាប់