គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​ ​ដោយអំណាច​នៃ​ភាវនា​ ​ជា​ធម៌​ ​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​មាន​ឧ​គ្ឃ​ដិ​ត​ញ្ញូ​បុគ្គល​ជាដើម​ ​គប្បី​ឃើញច្បាស់​ ​ក្នុងចិត្ត​នៃ​ខ្លួន​។​ ​រមែង​ជា​អ្នក​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះសង្ឃ​ថា​ ​ពួក​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​ប្រតិ​បត្ត​ប្រពៃ​ ​ពួក​សាវ័ក​នៃ​ព្រះមានព្រះភាគ​ ​ប្រតិ​បត្ត​ត្រង់​ ​ពួក​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​ដើម្បី​ព្រះនិព្វាន​ ​ពួក​សាវ័ក​ ​នៃ​ព្រះមានព្រះភាគ​ ​ប្រតិបត្តិ​សមគួរ​ ​គឺ​ប្រតិបត្តិ​គួរ​ដល់​សីល​ ​សមាធិ​ ​បញ្ញា​ ​បុរស​បុគ្គល​ណា​ ​បើ​រាប់​ជាគូ​ ​បាន៤គូ​ ​បើ​រាប់​រៀងទៅ​បាន៨​ ​ពួក​សាវ័ក​ ​របស់​ព្រះមានព្រះភាគ​នេះ​ ​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែល​បុគ្គល​នាំមក​អំពី​ចម្ងាយ​បូជា​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ ​នៃ​សត្វលោក​ ​រក​ខេត្ត​ដទៃ​ ​ក្រៃលែង​ជាង​គ្មាន​។​ ​កាលណា​ ​បើ​ភិក្ខុ​នោះ​ ​លះ​ចោល​ហើយ​ ​ខ្ជាក់​ចោល​ហើយ​ ​ជំរុះ​ចោល​ហើយ​ ​លះលែង​ចោល​ហើយ​ ​រលាស់ចោល​ហើយ​ ​(​នូវ​ឧបក្កិលេស​ទាំងនោះ​)​ ​ដោយ​ឱ​ធិ​(​១​)​ ​គឺ​មគ្គ​ខាងក្រោម​ទាំង៣​។​ ​ភិក្ខុ​នោះ​ ​រមែង​បាន​នូវ​
​(​១​)​ ​ឱធិ​ ​ប្រែថា​ ​ចំណែក​ ​ឬ​ជួៗ​
ថយ | ទំព័រទី ១២២ | បន្ទាប់