កាលបើ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ប្រាជ្ញា​ក៏​កើតឡើង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ដូច្នេះ​ ​ភិក្ខុ​នោះ​ ​ក៏​ដឹង​ច្បាស់​ថា​ ​ជាតិ​ ​(​របស់​អាត្មាអញ​)​ ​អស់ហើយ​ ​មគ្គ​ព្រហ្មចារ្យ​ ​(​របស់​អាត្មាអញ​)​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​ដែល​អាត្មាអញ​ត្រូវ​ធ្វើ​ ​ក៏បាន​ធ្វើ​ហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​ជា​អ្នក​លាង​ជំរះ​ ​ដោយ​គ្រឿង​សម្រាប់​លាង​ជំរះ​ ​(​នូវ​កិលេស​)​ ​ខាងក្នុង​។​
 [​៩៨​]​ ​សម័យ​នោះ​ឯង​ ​មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​ ​សុន្ទរិ​ក​ភារ​ទ្វា​ជៈ​ ​អង្គុយ​នៅ​ជិត​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ឯង​ ​សុន្ទរិ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​ចុះ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធ្លាប់​ស្តេច​ទៅកាន់​ស្ទឹង​ពាហុ​កា​ ​ដើម្បី​លាង​ជំរះ​ដែរ​ឬ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រយោជន៍អ្វី​ ​ដោយ​ស្ទឹង​ពាហុ​កា​ ​ស្ទឹង​ពាហុ​កា​នោះ​ ​នឹង​ធ្វើអ្វី​ឲ្យ​។​ ​ព្រាហ្មណ៍​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះថា​ ​ស្ទឹង​ពាហុ​កា​ ​មាន​ជន​ច្រើន​គ្នា​សន្មត​ហើយ​ ​ថា​ជា​ស្ទឹង​បរិសុទ្ធ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រោះថា​ស្ទឹង​ពាហុ​កា​ ​មាន​ជន​ច្រើន​គ្នា​សន្មត​ហើយ​ ​ថា​ជា​បុណ្យ​ ​ម្យ៉ាងទៀត​ ​ជន​ច្រើន​គ្នា​ ​តែង​
ថយ | ទំព័រទី ១២៦ | បន្ទាប់