[១០១] ព្រះអង្គត្រាស់ថា ម្នាលចុន្ទ ទិដ្ឋិទាំងឡាយមានច្រើនប្រការណា ដែលជាទិដ្ឋិប្រកបដោយអត្តវាទខ្លះ ប្រកបដោយលោកវាទខ្លះ កើតឡើងក្នុងលោក ក៏ទិដ្ឋិទាំងឡាយនោះ កើតក្នុងបញ្ចក្ខន្ធណា ដេកសម្ងំនៅក្នុងបញ្ចក្ខន្ធណា ផុសផុលឡើង ក្នុងបញ្ចក្ខន្ធណា កាលបើភិក្ខុឃើញច្បាស់ នូវបញ្ចក្ខន្ធនុ៎ះ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នេះមិនមែនរបស់អញ នេះមិនមែនអញ នេះមិនមែនខ្លួនរបស់អញដូច្នេះ ការលះបង់នូវទិដ្ឋិទាំងឡាយនេះ គង់មានដោយឧបាយយ៉ាងនេះបាន ការរលាស់ចោល នូវទិដ្ឋិទាំងឡាយនោះ គង់មានដោយឧបាយយ៉ាងនេះបាន។
[១០២] ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងវិន័យរបស់ព្រះអរិយៈទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយក្នុងបច្ចុប្បន្ន ក្នុងវិន័យរបស់ព្រះអរិយៈ (ប៉ុណ្ណោះ)។ ម្នាលចុន្ទ ហេតុនេះ តែងមានជា