ប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ចូលចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា មិនទុក្ខ មិនសុខ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង វិនាសទៅនៃសោមនស្ស និងទោមនស្សទាំងឡាយ ក្នុងកាលមុនផង ភិក្ខុនោះ មានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។
[១០៣] ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ចូលអាកាសានញ្ចាយតនៈ ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងនូវពួករូបសញ្ញា វិនាសទៅនៃពួកបដិឃសញ្ញា មិនកំណត់ក្នុងចិត្ត នូវពួកនានត្តសញ្ញា ដោយសព្វគ្រប់ ភិក្ខុនោះ មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿងនៅ ដ៏ស្ងប់រម្ងាប់ ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ កន្លងហួសអាកាសានញ្ចាយតនៈ ដោយសព្វគ្រប់ ហើយចូលវិញ្ញាណញ្ចាយតនៈ ដោយគិតថា វិញ្ញាណមិនមានទីបំផុត