ញុំាង​ចិត្ត​ឲ្យ​កើតឡើង​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​បៀតបៀន​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​បៀតបៀន​ ​ក្នុង​វត្ថុ​នុ៎ះ​។​ ​អ្ន​ក​ត្រូវ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​ ​បំបាត់​ជីវិត​សត្វ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​វៀរចាក​ការ​បំបាត់​ជីវិត​សត្វ​ ​ក្នុង​វត្ថុ​នុ៎ះ​។​បេ​។​ ​អ្ន​ក​ត្រូវ​ញុំាង​ចិត្ត​ ​ឲ្យ​កើតឡើង​យ៉ាងនេះ​ថា​ ​ជន​ទាំងឡាយ​ដទៃ​ ​នឹង​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ជា​អ្នក​ប្រកាន់​មាំ​ ​ជា​អ្នក​ដែលគេ​ឲ្យ​លះបង់​ ​(​លទ្ធិ​)​ ​បាន​ដោយ​ក្រ​ ​ក្នុង​វត្ថុ​ណា​ ​ពួក​យើង​នឹង​មិន​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ជា​អ្នក​មិន​ប្រកាន់​មាំ​ ​ជា​អ្នក​ដែលគេ​ឲ្យ​លះបង់​ ​(​លទ្ធិ​)​ ​បាន​ដោយ​ងាយ​ ​ក្នុង​វត្ថុ​នុ៎ះ​។​
 ​[​១០៦​]​ ​ម្នាល​ចុន្ទ​ ​ដូចជា​ផ្លូវ​មិន​ស្មើ​(​១​)​ ​មានផ្លូវ​ស្មើ​ដទៃ​ ​សម្រាប់​ចៀសវាង​ផ្លូវ​មិន​ស្មើ​នោះ​ ​ម្នាល​ចុន្ទ​ ​ពុំ​នោះ​សោត​ ​ដូច​កំពង់​មិន​ស្មើ​(​២​)​ ​មាន​កំពង់​ស្មើ​ឯទៀត​ ​សម្រាប់​ចៀសវាង​កំពង់​មិន​ស្មើ​នោះ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ចុន្ទ​ ​បុរស​បុគ្គល​ជា​អ្នកបៀតបៀន​ ​រមែង​មានការ​មិន​បៀតបៀន​សម្រាប់​ចៀសវាង​ចេញ​ ​មាន​ឧបមេយ្យ​យ៉ាងនោះ​។​ ​បុរស​បុគ្គល​អ្នកសម្លាប់​សត្វ​ ​មាន​ចេតនា​វៀរចាក​ការ​សម្លាប់សត្វ​
​(​១​)​ ​ផ្លូវ​ដែល​មាន​ដង្គត់​ ​បន្លា​ ​និង​ថ្ម​ជាដើម​។​ ​(​២​)​ ​កំពង់ចំឡង​ ​ប្រកបដោយ​គល់ឈើ​ ​ដុំ​ថ្ម​ ​មាន​ក្រពើ​ ​និង​មករ​ ​ជាដើម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់