សម្រាប់​ញុំាង​ខ្លួន​ឲ្យបាន​ខ្ពស់​។​ ​បុរស​បុគ្គល​អ្នក​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​។​បេ​។​ ​បុរស​បុគ្គល​អ្នក​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​ប្រកាន់​មាំ​ ​និង​ជា​អ្នក​ដែលគេ​ឲ្យ​លះបង់​ទិដ្ឋិ​បាន​ដោយ​ក្រ​ ​មានការ​មិន​ប្រកាន់​តាម​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​មិនបាន​ប្រកាន់​មាំ​ ​និង​ជា​អ្នក​ដែលគេ​ឲ្យ​លះបង់​ទិដ្ឋិ​បាន​ដោយ​ងាយ​ ​សម្រាប់​ញុំាង​ខ្លួន​ឲ្យបាន​ខ្ពស់​។​
 [​១០៨​]​ ​ម្នាល​ចុន្ទ​ ​បុគ្គល​ណា​មុជ​ចុះ​ក្នុង​ភក់​ ​គឺ​កាមគុណ​ ​ដោយខ្លួនឯង​ហើយ​ ​បុគ្គល​នោះ​ឯង​ ​នឹង​ជួយ​ស្រង់​បុគ្គល​ដទៃ​ ​ដែល​មុជ​ចុះ​ក្នុង​ភក់​ ​គឺ​កាមគុណ​ដូចគ្នា​ ​ហេតុដូច្នេះ​នេះ​ ​មិនដែល​មាន​ទេ​។​ ​ម្នាល​ចុន្ទ​ ​លុះតែ​បុគ្គល​ណា​ ​មិន​មុជ​ចុះ​ក្នុង​ភក់​ ​គឺ​កាមគុណ​ដោយខ្លួនឯង​ទេ​ ​បុគ្គល​នោះ​ឯង​ ​ទើប​ជួយ​ស្រង់​បុគ្គល​ដទៃ​ ​ដែល​មុជ​ចុះ​ក្នុង​ភក់​ ​គឺ​កាមគុណ​ ​ហេតុដូច្នេះ​នេះ​ ​ទើប​មាន​។​ ​ម្នាល​ចុន្ទ​ ​បុគ្គល​ណា​ ​មិនទាន់​បាន​ប្រដៅ​ចិត្ត​ ​មិនទាន់​បាន​ទូន្មាន​ចិត្ត​ ​មិនទាន់​រំលត់​កិលេស​ ​ដោយខ្លួនឯង​ ​បុគ្គល​នោះ​ឯង​ ​នឹង​ប្រដៅ​ ​នឹង​ទូន្មាន​ ​នឹង​ញុំាង​បុគ្គល​ដទៃ​ ​ឲ្យ​រំលត់​កិលេស​ ​ហេតុដូច្នេះ​នេះ​ ​មិនដែល​មាន​ទេ​។​ ​ម្នាល​ចុន្ទ​ ​បុគ្គល​ណា​បាន​ប្រដៅ​ ​បាន​ទូន្មាន​ ​បាន​រំលត់​កិលេស​ដោយខ្លួនឯង​ ​បុគ្គល​នោះ​ឯង​ ​នឹង​ប្រដៅ​ ​នឹង​ទូន្មាន​ ​នឹង​ញុំាង​បុគ្គល​ដទៃ​ ​ឲ្យ​រំលត់​កិលេស​
ថយ | ទំព័រទី ១៤៦ | បន្ទាប់