ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ទៅ​ ​ដើម្បី​រំលត់​អាហារ​ ​គឺ​សម្មាទិដ្ឋិ១​ ​សម្មាសង្កប្បៈ១​ ​សម្មាវាចា១​ ​សម្មា​កម្មន្តៈ១​ ​សម្មាអាជីវៈ១​ ​សម្មា​វាយាមៈ១​ ​សម្មាសតិ១​ ​សម្មាសមាធិ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ស្គាល់​ច្បាស់​នូវ​អាហារ​យ៉ាងនេះ​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​កើតឡើង​ ​នៃ​អាហារ​យ៉ាងនេះ​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​រំលត់​អាហារ​យ៉ាងនេះ​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ ​ដើម្បី​រំលត់​អាហារ​យ៉ាងនេះ​ ​កាលណា​ ​អរិយសាវ័ក​នោះ​ ​លះបង់​នូវ​រាគានុស័យ​ ​បន្ទោបង់​នូវ​បដិ​ឃានុ​ស័យ​ ​ដកចេញ​នូវ​មា​នា​នុ​ស័យ​ ​ប្រហែល​នឹង​ទិដ្ឋិ​ថា​ ​អាត្មាអញ​មាន​ ​ដូច្នេះ​ ​លះបង់​អវិជ្ជា​ហើយ​ ​ញុំាង​វិជ្ជា​ឲ្យ​កើតឡើង​ ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​ដោយសព្វគ្រប់​ ​ក្នុង​កាលនោះ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។​
 [​១១៤​]​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ត្រេកអរ​អនុមោទនា​ភាសិត​ ​របស់​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ថា​ ​អាវុសោ​ ​ប្រពៃ​ហើយ​ ​ទើប​សួរ​ប្រស្នា​តទៅទៀត​ ​នឹង​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ ​បរិយាយ​ដទៃ​ ​នៅ​មាន​ទៀត​ដែរ​ឬ​។​បេ​។​
ថយ | ទំព័រទី ១៥៨ | បន្ទាប់