នោះ​ៗ​ ​គឺ​កាមតណ្ហា​ ​ភវតណ្ហា​ ​វិភវ​តណ្ហា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ ​ហៅថា​ ​សេចក្តី​កើតឡើង​នៃ​ទុក្ខ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​រំលត់ទុក្ខ​ ​តើ​ដូចម្តេច​ ​សេចក្តី​អស់​ទៅ​ ​និង​សេចក្តី​រំលត់​ដោយ​មិន​សល់​ណា​ ​នៃ​តណ្ហា​នោះ​ឯង​ ​គឺ​ការ​លះបង់​ ​រលាស់ចោល​ ​ជម្រុះ​ចោល​ ​ឥតមាន​អាល័យ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខនិរោធ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​ប្រតិបត្តិ​ជា​ដំណើរ​ ​ដើម្បី​រំលត់ទុក្ខ​ ​តើ​ដូចម្តេច​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨​ ​នេះឯង​ ​គឺ​សម្មាទិដ្ឋិ​។​បេ​។​ ​សម្មាសមាធិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ដឹង​ច្បាស់​នូវ​ទុក្ខ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ទុក្ខ​សមុទ័យ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ទុក្ខនិរោធ​យ៉ាងនេះ​ ​ដឹង​ច្បាស់​នូវ​ទុក្ខនិរោធ​គាមិនី​បដិបទា​យ៉ាងនេះ​ ​អរិយសាវ័ក​នោះ​ ​លះ​ចោល​អនុស័យ​ ​គឺ​រាគៈ​ ​បន្ទោបង់​អនុស័យ​ ​គឺ​បដិឃៈ​ ​ដកចេញ​នូវ​អនុស័យ​ ​គឺ​មានះ​ ​ប្រហែល​នឹង​ទិដ្ឋិ​ថា​ ​អាត្មាអញ​មាន​ ​ដូច្នេះ​ ​លះបង់​នូវ​អវិជ្ជា​ ​ញុំាង​វិជ្ជា​ឲ្យ​កើតឡើង​ដោយសព្វគ្រប់​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​បាន​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ក្នុង​កាលនោះ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​។
ថយ | ទំព័រទី ១៦០ | បន្ទាប់