តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ជរា​ ​និង​មរណៈ​ ​តើ​ដូចម្តេច​។​ ​សេចក្តី​គ្រាំគ្រា​ណា​ ​គឺ​សេចក្តី​ទ្រុឌទ្រោម​ ​ធ្មេញ​បាក់​ ​សក់ស្កូវ​ ​ស្បែក​យូរ​យា​ ​ថយ​អាយុ​ ​ចាស់ទុំ​ឥន្ទ្រិយ​របស់​ពួក​សត្វ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​នេះ​ហៅថា​ ​ជរា​។​ ​សេចក្តី​ឃ្លាតចាក​សត្ត​និ​កាយ​នោះ​ៗ​ ​គឺ​ច្យុត​ ​បែកធ្លាយ​ ​អន្តរធាន​ ​មច្ចុ​ ​រម​ណៈ​ ​កាលកិរិយា​ ​ការ​បែកធ្លាយ​នៃ​ខន្ធ​ទាំងឡាយ​ ​ការ​ដាក់​ចោល​នូវ​សាកសព​ ​ការ​ផ្តាច់​បង់​នូវ​ជីវិតិន្ទ្រិយ​ ​នៃ​ពួក​សត្វ​នោះ​ៗ​ ​នេះ​ហៅថា​ ​មរណៈ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ជរា​នេះ​ផង​ ​មរណៈ​នេះ​ផង​ ​ហៅថា​ ​ជរា​ ​មរណៈ​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​សេចក្តី​កើតឡើង​ ​នៃជ​រា​ ​និង​មរណៈ​ ​ព្រោះ​សេចក្តី​កើតឡើង​នៃជា​តិ​ ​សេចក្តី​រំលត់​ជរា​ ​និង​មរណៈ​ ​ព្រោះ​សេចក្តី​រំលត់​ជាតិ​ ​អរិយមគ្គ​ប្រកបដោយ​អង្គ៨នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​ជរា​ ​និង​មរណៈ​ ​អរិយមគ្គ​នោះ​ ​គឺ​សម្មាទិដ្ឋិ​។​បេ​។
ថយ | ទំព័រទី ១៦២ | បន្ទាប់