អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​
 ​[​១២៦​]​ ​ភិក្ខុ​ទាំងឡាយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​បរិយាយ​ឯទៀត​ ​នៅ​មានត​ទៅទៀត​ដែរ​ឬ​។​បេ​។​ ​ព្រះ​សារីបុត្រ​ ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នៅ​មាន​ដែរ​ ​ដូច្នេះ​ ​ហើយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ស្គាល់​ច្បាស់​នូវ​វិញ្ញាណ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​វិញ្ញាណ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​រំលត់​វិញ្ញាណ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ ​ដើម្បី​រំលត់​វិញ្ញាណ​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វិញ្ញាណ​ ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃ​វិញ្ញាណ​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​វិញ្ញាណ​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​វិញ្ញាណ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ពួក​វិញ្ញាណ​នេះ​ ​មាន៦គឺ​ ​ចក្ខុវិញ្ញាណ១​ ​សោតវិញ្ញាណ១​ ​ឃានវិញ្ញាណ១​ ​ជីវ្ហា​វិញ្ញាណ១​ ​កាយវិញ្ញាណ១​
ថយ | ទំព័រទី ១៧៦ | បន្ទាប់