ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​សង្ខារ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​រំលត់​សង្ខារ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ ​ដើម្បី​រំលត់​សង្ខារ​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​ហើយ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃ​សង្ខារ​ ​តើ​ដូចម្តេច​ ​សេចក្តី​រំលត់​សង្ខារ​ ​តើ​ដូចម្តេច​ ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​សង្ខារ​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សង្ខារ​នេះ​ ​មាន៣​ ​គឺ​ ​កាយសង្ខារ១​ ​វចីសង្ខារ១​ ​ចិត្តសង្ខារ១​ ​សេចក្តី​កើតឡើង​នៃ​សង្ខារ​ ​ព្រោះ​សេចក្តី​កើតឡើង​នៃ​អវិជ្ជា​ ​សេចក្តី​រំលត់​សង្ខារ​ ​ព្រោះ​សេចក្តី​រំលត់​អវិជ្ជា​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨នេះឯង​ ​ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​សង្ខារ​គឺ​ ​សម្មាទិដ្ឋិ​។​បេ​។​ ​សម្មាសមាធិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ស្គាល់​ច្បាស់​នូវ​សង្ខារ​យ៉ាងនេះ​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​សង្ខារ​យ៉ាងនេះ​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​រំលត់​សង្ខារ​យ៉ាងនេះ​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ដើម្បី​រំលត់​សង្ខារ​យ៉ាងនេះ​ ​អរិយសាវ័ក​នោះ​ ​លះ​ចោល​អនុស័យ​ ​គឺ​រាគៈ​ ​ដោយសព្វគ្រប់​ ​បន្ទោបង់​អនុស័យ​ ​គឺ​បដិឃៈ​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់