[​១២៩​]​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ត្រេកអរ​អនុមោទនា​ ​ចំពោះ​ភាសិត​របស់​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ ​ប្រពៃ​ហើយ​ ​បាន​សួរ​ប្រស្នា​នឹង​ព្រះ​សារីបុត្រ​ដ៏​មាន​អាយុ​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយ​បរិយាយ​ដទៃ​ ​នៅ​មាន​ដែរ​ឬ​។​
 [​១៣០​]​ ​ព្រះ​សារីបុត្រ​ ​ឆ្លើយតប​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បរិយាយ​ឯទៀត​ ​នៅ​មាន​ ​ហើយ​និយាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលណា​អរិយសាវ័ក​ ​ស្គាល់​ច្បាស់​នូវ​អាសវៈ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​កើតឡើង​នៃ​អាសវៈ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​រំលត់​អាសវៈ​ផង​ ​ស្គាល់​ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ ​ដើម្បី​រំលត់​អាសវៈ​ផង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ្នកមាន​ទិដ្ឋិ​ត្រង់​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ក្នុង​ព្រះធម៌​ ​បាន​មកកាន់​ព្រះ​សទ្ធម្ម​នេះ​ ​ដោយហេតុ​ប៉ុណ្ណេះ​ឯង​ ​ក្នុង​កាលនោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អាសវៈ​ ​តើ​ដូចម្តេច​ ​សេចក្តី​កើតឡើង​នៃ​អាសវៈ​ ​តើ​ដូចម្តេច​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់