គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ដែល​ប្រជុំ​កើតឡើង​ ​និង​ធម៌​ដែល​សូន្យ​ទៅ​ ​ក្នុង​កាយ​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​មួយទៀត​ ​ស្មារតី​ជា​គ្រឿង​កំណត់​នូវ​កាយ​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​កាយ​នេះ​មាន​ ​(​ប៉ុន្តែ​មិនមែន​សត្វ​ ​មិនមែន​បុគ្គល​ ​មិនមែន​ស្រី​ ​មិនមែន​ប្រុស​ជាដើម​)​ ​ល្មមតែ​កំណត់​ ​ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​ ​ភិក្ខុ​នោះ​ ​មានចិត្ត​មិន​អាស្រ័យ​ ​(​តណ្ហា​និស្ស័យ​ ​និង​ទិដ្ឋិ​និស្ស័យ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ក្នុង​លោក​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ ​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤យ៉ាងនេះ​ឯង​។​ ​

​ចប់​ ​អានាបា​នប​ព្វៈ​។​


 [​១៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ទោះ​ដើរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដើរ​ ​ទោះ​ឈរ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ឈរ​ ​ទោះ​អង្គុយ​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​អង្គុយ​ ​ទោះ​ដេក​ក្តី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដេក​។​ ​ម្យ៉ាងទៀត​ ​កាយ​របស់​ភិក្ខុ​នោះ​ ​ដំ​កល់​នៅ​ ​ដោយ​អាការៈ​យ៉ាង​ណាៗ​ ​ក៏​ដឹង​ច្បាស់​នូវ​កាយ​ ​ដោយ​អាការៈ​យ៉ាងនោះ​ ​ៗ​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ខាងក្នុង​
ថយ | ទំព័រទី ១៨៩ | បន្ទាប់