​[​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​នូវ​ផែនដី​ ​ថា​ជា​ផែនដី​ពិត​ ​លុះ​ទ្រង់​ជ្រាប​នូវ​ផែនដី​ ​ថា​ជា​ផែនដី​ពិតហើយ​ ​ក៏​មិនរាប់​អាន​នូវ​ផែនដី​ ​មិនរាប់​អាន​ក្នុង​ផែនដី​ ​មិនរាប់​អានថា​ ​ជា​ផែនដី​ពិត​ ​មិនរាប់​អានថា​ ​ផែនដី​ជា​របស់​អញ​ ​មិន​ត្រេកអរ​នឹង​ផែនដី​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​ព្រះ​តថាគត​ ​ទ្រង់​ជ្រាប​ច្បាស់​ថា​ ​សេចក្តី​ប្រាថ្នា​ ​ដែល​មាន​ហើយ​ ​(​អំពី​មុន​)​ ​ជា​ឫសគល់​នៃ​សេចក្តី​ទុក្ខ​ ​ទាំង​ជ្រាប​ច្បាស់​ថា​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​របស់​សត្វ​ដែល​កើតអំពី​កម្ម​ភព​ ​គឺ​កុសលា​កុសល​ចេតនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​តថាគត​ពោល​ថា​ ​ព្រះ​តថាគត​ ​បាន​ត្រាស់​ដឹង​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ដ៏​ប្រសើរ​ ​ព្រោះ​អស់​តណ្ហា​ ​ព្រោះ​ប្រាសចាក​តណ្ហា​ ​ព្រោះ​រលត់​តណ្ហា​ ​ព្រោះ​លះ​ចោល​នូវ​តណ្ហា​ ​ព្រោះ​រលាស់ចោល​នូវ​តណ្ហា​ ​ដោយ​ប្រការ​ទាំងពួង​។​បេ​។​ ​ព្រះ​តថាគត​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ទឹក​ ​ភ្លើង​ ​ខ្យល់​ ​ពួក​សត្វ​ ​ពួក​ទេវតា​ ​មារ​ ​ព្រហ្ម​ ​ពួក​អាភស្សរ​ព្រហ្ម​ ​ពួក​សុភ​កិ​ណ្ហ​ព្រហ្ម​ ​ពួក​វេ​ហប្ផ​លព្រ​ហ្ម​ ​អសញ្ញិ​សត្វ​ ​អាកាសានញ្ចាយតន​ព្រហ្ម​ ​វិ​ញ្ញាណ​ញ្ចា​យត​នព្រ​ហ្ម​ ​អា​កិ​ញ្ចញ្ញា​យត​នព្រ​ហ្ម​ ​នេវ​សញ្ញា​នា​សញ្ញា​យត​នព្រ​ហ្ម​ ​រូបាយតនៈ​ ​សទ្ទាយតនៈ​ ​មុ​តៈ​
ថយ | ទំព័រទី ១៩ | បន្ទាប់