​[​២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិនបាន​ស្តាប់​ ​មិនបាន​ឃើញ​ ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​(​មាន​ព្រះពុទ្ធ​ជាដើម​)​ ​មិន​ឈ្លាស​ ​ក្នុង​អរិយធម៌​(​១​)​ ​មិនបាន​ទូន្មាន​ខ្លួន​ ​ក្នុង​អរិយធម៌​ ​គឺ​មិន​មាន​អរិយធម៌​(​២​)​ ​មិនឃើញ​នូវ​ពួកសប្បុរស​ ​មាន​ព្រះពុទ្ធ​ជាដើម​ ​មិន​ឈ្លាស​ ​ក្នុង​សប្បុរិសធម៌​ ​មិនបាន​ទូន្មាន​ខ្លួន​ ​ក្នុង​សប្បុរិសធម៌​ ​រមែង​សំគាល់​នូវ​ផែនដី​ ​ថា​ជា​ផែនដី​ពិត​ ​លុះ​
​(​១​)​ ​អរិយធម៌​ក្នុង​ទីនេះ​ ​បាន​ដល់​សតិ​ប្ប​ដ្ឋាន៤​ ​ជាដើម​។​ ​(​២​)​ ​មិន​លូតលាស់​ក្នុង​អរិយធម៌​ ​ក្នុង​ទីនេះ​ ​បាន​ដល់​វិន័យ២យ៉ាង​ ​គឺ​សំវរ​វិន័យ១​ ​បហា​នវិ​ន័យ១​ ​សំវរ​វិន័យ​មាន៥ប្រការ​គឺ​ ​(​ក​)​ ​សីល​សំវរៈ​ ​សង្រួម​ក្នុង​បាតិមោក្ខ​ ​(​ខ​)​ ​សតិ​សំវរៈ​ ​សង្រួម​ក្នុង​ចក្ខុន្ទ្រិយ​ ​(​គ​)​ ​ញាណ​សំវរៈ​ ​សង្រួម​ក្នុង​ខ្សែ​តណ្ហា​ ​ដោយ​បញ្ញា​ ​(​ឃ​)​ ​ខន្តិ​សំវរៈ​ ​សង្រួម​ក្នុង​ខន្តី​ ​គឺ​អត់ធន់​នូវ​សភាព​ ​មាន​ត្រជាក់​ ​និង​ក្តៅ​ជាដើម​ ​(​ង​)​ ​វីរិយ​សំវរៈ​ ​សង្រួម​ក្នុង​វីរិយៈ​ ​គឺ​កំចាត់​បង់​នូវ​វិតក្កៈ​ ​៣យ៉ាង​ ​មាន​កាម​វិតក្កៈ​ ​ជាដើម​ ​មួយទៀត​ ​សង្រួម​ក្នុង​ទុច្ចរិត៣​ ​មាន​កាយទុច្ចរិត​ជាដើម​ ​ក៏​ឈ្មោះថា​ ​សំវរ​វិន័យ​ដែរ​។​ ​បហា​នវិ​ន័យ​មាន៥ប្រការ​គឺ​ ​(​ក​)​ ​ត​ទង្គ​ប្ប​ហា​នៈ​ ​លះកិលេស​ដោយ​អង្គ​នោះ​ៗ​ ​មាន​កិរិយា​កំណត់​នូវ​នាម​ ​និង​រូប​ ​ដោយ​វិបស្សនាញាណ​ជាដើម​ ​(​ខ​)​ ​វិ​ក្ខម្ភ​នប្ប​ហា​នៈ​ ​លះកិលេស​ ​មាន​នីវរណធម៌​ជាដើម​ ​ដោយ​សមាធិ​ ​(​គ​)​ ​សមុច្ឆេទ​ប្ប​ហា​នៈ​ ​លះកិលេស​ដាច់ស្រេច​ ​ក្នុង​ខណៈ​ដែល​បាន​ ​នូវ​អរិយមគ្គ​ទាំង៤ប្រការ​ ​(​ឃ​)​ ​បដិ​បស្ស​ទ្ធិ​ប្ប​ហា​នៈ​ ​លះកិលេស​ដាច់ស្រេច​ ​ក្នុង​ខណៈ​ដែល​បាន​ ​នូវ​អរិយ​ផល​ ​(​ង​)​ ​និស្សរណ​ប្ប​ហា​នៈ​ ​លះកិលេស​ជ្រះស្រឡះ​ ​គឺ​បាន​ដល់​ ​នូវ​ព្រះនិព្វាន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២ | បន្ទាប់