ហើយ​កើតឡើង​ ​ក៏​ដឹង​ច្បាស់​នូវ​សំយោជន​ធម៌​នោះ​ផង​។​ ​សំយោជន​ធម៌​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​កើតឡើង​បាន​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​ ​ការ​លះបង់​នូវ​សំយោជន​ធម៌​ ​ដែល​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​ ​សញ្ញោជន​ធម៌​ ​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​តទៅទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្នុង​ ​(​ដោយ​ការកំណត់​នូវ​អាយតនៈ​ខាងក្នុង​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្រៅ​ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្នុង​ ​និង​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​សមុទយ​ធម៌​(​១​)​ ​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​វយ​ធម៌​(​២​)​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​សមុទយ​ធម៌​ ​និង​វយ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​
​(​១​)​-​(​២​)​ ​សមុទយ​វយ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើតឡើង​ ​និង​សូន្យ​ទៅ​នៃ​អាយតនៈ​ទាំង៥​ ​មាន​ចក្ខ្វាយតនៈ​ជាដើម​ ​ដូចគ្នានឹង​ទី​កើត​ ​ទី​រលត់​នៃ​រូប​ ​ឯ​មនាយតនៈ​ ​ដូចគ្នានឹង​វិញ្ញាណ​។​ ​មាន​សេចក្តី​ពន្យល់​រួចហើយ​ ​ក្នុង​ធម្មា​នុបស្ស​នា​ ​ខន្ធ​បព្វៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២១៤ | បន្ទាប់