តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​អារម្មណ៍​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​អារម្មណ៍​នុ៎ះ​។​ ​អារម្មណ៍​អ្វីមួយ​ ​ដែល​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ ​ក្នុង​លោក​។​ ​ភ្នែក​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​ភ្នែក​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​ភ្នែក​នុ៎ះ​។​ ​ត្រចៀក​ ​ច្រមុះ​ ​អណ្តាត​ ​កាយ​ ​ចិត្ត​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​ត្រចៀក​ជាដើម​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​ត្រចៀក​ជាដើម​នុ៎ះ​។​ ​រូប​ ​សំឡេង​ ​ក្លិន​ ​រស​ ​ផោដ្ឋព្វៈ​ ​និង​ធម្មារម្មណ៍​ ​ដែល​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​រូប​ជាដើម​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​រូប​ជាដើម​នុ៎ះ​។​ ​ចក្ខុវិញ្ញាណ​ ​សោតវិញ្ញាណ​ ​ឃានវិញ្ញាណ​ ​ជិវ្ហា​វិញ្ញាណ​ ​កាយវិញ្ញាណ​ ​មនោវិញ្ញាណ​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​ចក្ខុវិញ្ញាណ​ជាដើម​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​ចក្ខុវិញ្ញាណ​ជាដើម​នុ៎ះ​។​ ​ចក្ខុ​សម្ផ័​ស្ស​ ​សោ​ត​សម្ផ័​ស្ស​ ​ឃាន​សម្ផ័​ស្ស​ ​ជិវ្ហា​សម្ផ័​ស្ស​ ​កា​យស​ម្ផ័ស្ស​ ​មនោ​សម្ផ័​ស្ស​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់