ធម្ម​សញ្ចេតនា​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​ការ​គិត​សន្សំ​នូវ​រូបារម្មណ៍​ជាដើម​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​រូបារម្មណ៍​ជាដើម​នុ៎ះ​។​ ​រូប​តណ្ហា​ ​(​សេចក្តី​ស្រេកឃ្លាន​ ​ក្នុង​រូបារម្មណ៍​)​ ​សទ្ទ​តណ្ហា​ ​គន្ធ​តណ្ហា​ ​រស​តណ្ហា​ ​ផោដ្ឋព្វ​តណ្ហា​ ​ធម្ម​តណ្ហា​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​រូប​បា​រម្ម​ណ៍​ជាដើម​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​រូប​ជាដើម​នុ៎ះ​។​ ​រូប​វិតក្ក​តៈ​ ​(​សេចក្តី​ត្រិះរិះ​ក្នុង​រូបារម្មណ៍​)​ ​សទ្ទ​វិតក្ក​តៈ​ ​គន្ធ​វិតក្ក​តៈ​ ​រស​វិតក្ក​តៈ​ ​ផោដ្ឋព្វ​វិតក្ក​តៈ​ ​ធម្ម​វិតក្ក​តៈ​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​សេចក្តី​ត្រិះរិះ​ ​ក្នុង​រូប​ជាដើម​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​សេចក្តី​ត្រិះរិះ​ក្នុង​រូប​ជាដើម​នុ៎ះ​។​ ​រូប​វិចារៈ​ ​(​សភាព​ពិចារណា​នូវ​រូបារម្មណ៍​)​ ​សទ្ធ​វិចារៈ​ ​គន្ធ​វិចារៈ​ ​រស​វិចារៈ​ ​ផោដ្ឋព្វ​វិចារៈ​ ​ធម្ម​វិចារៈ​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​សេចក្តី​ពិចារណា​នូវ​រូប​ជាដើម​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​រូប​ជាដើម​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​ទុក្ខសមុទយ​អរិយសច្ច​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់