ចូលកាន់​ចតុត្ថជ្ឈាន​ ​ឥត​ទុក្ខ​ ​ឥត​សុខ​ ​មានសតិ​ដ៏​ស្អាត​ ​ចំពោះ​ត្រង់​ឧបេក្ខា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សម្មាសមាធិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​។​ ​
 [​១៥០​]​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្នុង​ ​(​ដោយ​ការកំណត់​នូវ​អរិយសច្ច​ទាំង៤​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្នុង​ ​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​សភាវៈ​ ​ដែល​កើតឡើង​នៃ​សច្ចៈ​ទាំង៤​ ​គួរ​តាមពិត​ ​ក្នុង​សច្ចធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​សភាវៈ​សូន្យ​ទៅ​ ​នៃ​សច្ចៈ​ទាំង៤​ ​គួរ​តាមពិត​ ​ក្នុង​សច្ចធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​សភាវៈ​ ​ដែល​កើតឡើង​ ​និង​សូន្យ​ទៅ​ ​នៃ​សច្ចៈ​ទាំង៤​ ​គួរ​តាមពិត​ ​ក្នុង​សច្ចធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពុំ​នោះ​សោត​ ​ស្មារតី​ ​(​ជា​គ្រឿង​កំណត់​នូវ​សច្ចៈ​ទាំង៤​)​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​ធម៌​មាន​មែន​ ​(​តែ​មិនមែន​សត្វ​ ​មិនមែន​បុគ្គល​ ​មិនមែន​ស្រី​ ​មិនមែន​ប្រុស​ ​ជាដើម​)​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចំរើន​ប្រាជ្ញា​ ​
ថយ | ទំព័រទី ២៣៦ | បន្ទាប់