សាសនា​ដទៃ​ ​សូន្យ​ចាក​សមណៈ​ទាំងឡាយ​ ​និង​សមណៈ​ទាំងឡាយ​ដទៃ​ ​ធម៌​ទាំង៤ប្រការ​ ​តើ​ដូចម្តេច​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គឺ​យើង​ទាំងឡាយ​ ​មាន​សេចក្តី​ជ្រះថ្លា​ក្នុង​ព្រះ​សាស្តា១​ ​មាន​សេចក្តី​ជ្រះថ្លា​ក្នុង​ព្រះធម៌១​ ​មាន​ភាវៈ​ជា​អ្នកធ្វើ​ឲ្យ​បរិបូណ៌​ ​ក្នុង​សីល​ទាំងឡាយ១​ ​ពួក​សហធម្មិក​(​១​)​ ​ដែល​ជា​គ្រហស្ថ​ក្តី​ ​ជា​បព្វជិត​ក្តី​ ​ក៏​ជាទីស្រឡាញ់​ ​ជាទី​ពេញចិត្ត១​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ទាំង៤ប្រការ​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​ទ្រង់​ឃើញ​ ​ទ្រង់​បាន​សំដែង​ហើយ​ ​ដល់​យើង​ទាំងឡាយ​ ​ជា​ធម៌​នាំឲ្យ​យើង​ទាំងឡាយ​ពិចារណា​ឃើញច្បាស់​ក្នុង​ខ្លួន​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​សមណៈ​ ​(​ទី១​)​ ​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី២​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី៣​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី៤​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​វាទៈ​ ​របស់​សាសនា​ដទៃ​ ​សូន្យ​ចាក​សមណៈ​ទាំងឡាយ​ ​និង​សមណៈ​ទាំងឡាយ​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គង់មាន​ហេតុ​ជា​ទំនង​យ៉ាងនេះ​ ​គឺ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​គប្បី​និយាយ​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​មាន​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ព្រះ​សាស្តា​ ​ដែល​ជា​សាស្តា​របស់​ពួក​យើង​ដែរ​ ​យើង​ទាំងឡាយ​ ​មាន​សេចក្តី​ជ្រះថ្លា​ក្នុង​ព្រះធម៌​ ​ដែល​ជា​ធម៌​របស់​ពួក​យើង​ដែរ​ ​យើង​ទាំងឡាយ​
​(​១​)​ ​មាន៧ពួក​គឺ​ ​ភិក្ខុ១​ ​ភិក្ខុនី១​ ​សិក្ខមានា១​ ​សាមណេរ១​ ​សាមណេរី១​ ​ឧបាសក១​ ​ឧបាសិកា១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់